សុខភាព និងសម្រស់

បើមិនចង់ឆាប់ស្លាប់ទេសូមអានទាំងអស់គ្នា ដើម្បីសុខភាពយូរអង្វែង

ការញ៉ាំអាហារសុខភាព ក្រៅពីមិនធ្វើឲ្យទម្ងន់កើនឡើងហើយ ក៏នៅមានផលល្អចំពោះសុខភាពផងដែរ ។ ដូច្នេះគួរដាក់បញ្ចូលអាហារផ្សេងៗទាំងនេះចូលទៅក្នុងអាហារគ្រប់ពេលយ៉ាងហោចណាស់ ២-៣ថ្ងៃ ។ យ៉ាអួរ (Yogurt) Pរក្សាទម្ងន់ Pប៉ូវឆ្អឹង ញ៉ាំយ៉ាអួរ១ពែង ដើម្បីបន្ថែមកាល់ស្យូមឲ្យរាងកាយ ហើយយ៉ាអួរក៏មានបាក់តេរីល្អ ជួយឲ្យប្រព័ន្ធរំលាយអាហារប្រសើរឡើងផងដែរ ។ ទឹកដោះគោសណ្តែកសៀងប្រភេទកាល់ស្យូមខ្ពស់ និងផលិតផលផ្សំពីសណ្តែក Pរក្សាទម្ងន់ Pប៉ូវឆ្អឹង ទឹកដោះគោសណ្តែកសៀង ឬទឹកតៅហ៊ូ ជាអាហារដែលស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសអ្នកដែលចាញ់ទឹកដោះគោស្រស់និងមនុស្សវ័យចំណាស់ ។ បច្ចុប្បន្នមានទឹកដោះគោសណ្តែកលឿងបន្ថែមជាតិកាល់ស្យូមច្រើនឡើង ហើយអ្នកបរិភោគទទួលប្រយោជន៍កាន់តែច្រើនឡើង ។ ដូច្នេះអ្នកគួរតែទទួលទានទឹកដោះគោ សណ្តែសៀងកាល់ស្យូមខ្ពស់ឲ្យបានមួយថ្ងៃមួយកែវ ។ ក្រៅពីមិនធ្វើឲ្យធាត់ហើយ វាថែមទាំងជួយប៉ូវឆ្អឹងទៀតផង ។ ប្រូតេអ៊ីនគុណភាពល្អ ជាតិខ្លាញ់ទាប Pរក្សាទម្ងន់ Pប៉ូវឆ្អឹងPកាត់បន្ថយកូលេស្តេរ៉ូល សាច់ត្រី សាច់មាន់មិនជាប់ស្បែក តៅហ៊ូ ស៊ុត សណ្តែកដីក្រៀមប្រូតេអ៊ីទាំងនេះ ក្រៅពីគ្មានកូលេស្តេរ៉ូល ហើយ គឺវាងាយនឹងរលាយ ជួយបំពេញបន្ថែមសាច់ដុំ បង្កើតប្រព័ន្ធការពាររាងកាយ បង្កើតអ័រម៉ូន និងមានផ្នែកសំខាន់យ៉ាងខ្លាំងក្នុងការកាត់បន្ថយការសឹករិចរិលនៃឆ្អឹង ។ វីតាមីនD Pជួយឲ្យរាងកាយស្រូបយកកាល់ស្យូម វីតាមីនD មានច្រើននៅក្នុងពន្លឺថ្ងៃពេលព្រឹក តែរាល់ថ្ងៃមនុស្សយើងបែរជាមានអត្រាខ្វះវីតាមីនDខ្ពស់ វាហុចផលឲ្យរាងកាយទាញយកកាលស់ស្យូមមិនបានល្អទៀតផង ។ ​បញ្ហានេះយើងអាចកែខៃបានដោយការធ្វើកិច្ចការដែលមានឱកាសប៉ះត្រូវពន្លឺថ្ងៃតិចៗនាពេលព្រឹក ឬទទួលទានវីតាមីនDបន្ថែម ដែលមាននៅក្នុងគ្រាប់ថ្នាំ នេះហើយជាការបន្ថែមវីតាមីនD ដើម្បីជួយស្រូបយកជីវជាតិផងដែរ […]

Uncategorized ចំណេះដឹង

ហេតុអ្វីបានជាកុមារចូលចិត្តយំ នៅពេលយប់?

កូនរបស់នាងខ្ញុំមានអាយុ១ខែ។ កន្លងមកនេះ រាល់ពេលព្រឹកកូនរបស់នាងខ្ញុំមានអាការៈធម្មតា ប៉ុន្តែមកដល់ពេលយប់កូនរបស់នាងខ្ញុំបែរជាភ្ញាក់មិនព្រមដេក ហើយយំទារឲ្យឪពុកម្តាយបើកភ្លើងប្រឡែងលេងជាមួយ បើសិនមិនលេងជាមួយវានឹងស្រែកឡើងធ្វើឲ្យមនុស្សទាំងអស់ក្នុងគេហដ្ឋានសម្រាន្តមិនបាន។ នាងខ្ញុំមិនយល់ថា ហេតុ អ្វីបានជាកូនរបស់នាងខ្ញុំមានអាការៈយ៉ាងដូច្នេះ? ចម្លើយរបស់វេជ្ជបណ្តិត ចំពោះកុមារទាំងឡាយណាដែលមានអាការៈលេងនៅពេលព្រឹក និងគេងជាប្រក្រតី ប៉ុន្តែដល់ពេលយប់បែរជាស្រែកយំមិនឈប់ ​ហៅថាអាការៈ “យំយប់”។ ភាពជាក់ស្តែងនេះគឺជាឧបគ្គសនៃការដេក ដែលតែងតែជួបប្រទះលើកុមារបៅដោះ។ ចំពោះកុមារទាំងឡាយដែលចូលចិត្តយំយប់ ឪពុកម្តាយទាំងអស់គួរតែរកឲ្យឃើញនូវមូលហេតុឲ្យបានច្បាស់ ដើម្បីរកគន្លឹះដោះស្រាយឲ្យកុមារដេកបាន ១.ការយំអុកឡុកដែលបណ្តាលមកពីសរីរសាស្រ្ត៖ កន្ទបសើម ឃ្លាន ស្រេកទឹក​ កម្រាលក្រាស់ពេក… សុទ្ធ តែជាបញ្ហាធ្វើឲ្យកុមារមានអារម្មណ៍មិនធូរស្រាល ដែលជាហេតុរំខានដល់កុមារ ធ្វើឲ្យកុមារយំយប់។ ឪពុកម្តាយត្រូវរកឲ្យឃើញ និងដោះស្រាយឲ្យទាន់ពេលវេលាដើម្បីឲ្យកុមារអាចឆាប់រួសរាន់គេងដោយស្កប់ស្កល់ឡើងវិញ។ ២.មិនសម្របនឹងបរិស្ថានខាងក្រៅ៖ មិនសម្របបានជាមួយនឹងបរិស្ថានធម្មជាតិ ភាពច្រឡូកច្រឡំរវាងពេលថ្ងៃនិងយប់។ ពេលព្រឹកឪពុកម្តាយទៅធ្វើការងារគឺ កុមារគេង ពេលយប់ឪពុកម្តាយគេង កុមារបែរជាទាមទារការអោប ថ្នាក់ថ្នម និងប្រឡែងលេងជា​មួយ ។ ៣.ក្រៅពីនេះ ចំពោះកុមារទាំងឡាយដែលមានជំងឺក្រិន នៅពេលយប់ក៏តែងតែ​យំរំខានដែរ ។ ចំពោះកុមារទាំងឡាយណាដែលកើតជំងឺព្រូនម្ជុល ដល់ពេលយប់ព្រូនម្ជុលវាចេញមកខាងក្រៅទ្វារលាមក បណ្តាលឲ្យរមាស់ទ្វារលាមករបស់កុមារ ក៏អាចជាមូលហេតុបណ្តាលឲ្យកុមារយំរំខានផងដែរ ។ បើសិនកើតឡើងដោយសារមូលហេតុទាំងអស់នេះ ឪពុកម្តាយគួរតែនាំកុមារទៅកាន់មន្ទីរពេទ្យពិនិត្យព្យាបាលឲ្យបានឆាប់រហ័ស ទើបជាការប្រសើរ ។ 

ចំណេះដឹង

ពិសាកាហ្វេបែបណា ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក???

ប្រសិន​បើ​អ្នកពិសា​កាហ្វេ​ច្រើន អាចមាន​ផលប៉ះពាល់​ចំពោះ​សុខភាព​រាងកាយរបស់អ្នក ដូចជា​ការ​គេង​មិន​លក់ បេះដូង​លោត​លឿន​ខុស​ប្រក្រតី ឬមាន​ពេល​​ខ្លះ​​អាច​ញ័រ​ដៃញ័រជើងក៏មាន ចំពោះ​អ្នក​​មាន​​ជំងឺ​បេះដូង និង​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ព​ស់ អាចមាន​​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។ ដូច្នេះ​គួរ​សាកល្បង​ជ្រើសពិសា​កាហ្វេឲ្យបាន​ត្រឹមត្រូវ ដើម្បី​កុំឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់អ្នកគួរតែអនុវត្តតាមវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖ ១.ពិសា​កាហ្វេ​មិន​ដាក់​ស្ករ ឬក្រែ​ម ប្រសិនបើ​អ្នកញៀន​កាហ្វេ​ខ្លាំង អាច​ពិសា​កាហ្វេ​ខ្មៅ​មិន​ដាក់​ស្ករ ដាក់​ក្រែ​ម ឬ​ទឹកដោះគោ ឬអ្វី​ផ្សេងៗ​ ហើយ​​​​​ពិសា​ក្នុងបរិមាណ​តិចៗ យឺតៗ​​ ឲ្យមាន​អារម្មណ៍​ស្រស់ស្រាយ ព្រោះ​មនុស្ស​ភាគច្រើនមិនបាន​ពិសា​កាហ្វេ អាចនឹងមាន​អាការ​ស្ងាប ​ងងុយគេង ឬ​អ្នក​ដែល​ញៀន​កាហ្វេ​អ៊ី​ន អាចមាន​អាការៈ​ញ័រ​ដៃ រសាប់រសល់​ក្រៀមក្រំ​បាន។ ដូច្នេះ​គួរ​ពិសា​មួយ​ថ្ងៃ ១​កែវ ​ដោយពិសា​យឺតៗ កុំ​បង្ខំ​ពេក​។ ២.ពិសា​ឲ្យ​ត្រូវ​ពេល គួរ​ជ្រើសរើស​ពេលវេលា​​ពិសា​​អំឡុង​​ពេល​មុន​ម៉ោង ២រសៀល​។ ប្រសិនបើ​ពិសា​ក្រោយ​ម៉ោង​នេះ អាចធ្វើឲ្យ​រាងកាយ​មាន​​បញ្ហា​គេង​មិន​លក់ គួរ​ព្យាយាម​ជ្រើស​កាហ្វេ​ណាដែលមាន​លក្ខណៈ​ជា Espresso ដូចជា Americano, Cappuccino ឬ Latte ជំនួស​កាហ្វេ​ធម្មតា ឬ​ប្រភេទ 3-In-1 ព្រោះ​មាន​បរិមាណ​កាហ្វេ​អ៊ី​ន និង​ស្ករ​តិច​។ ៣.ជ្រើស​កាហ្វេ​ដែលមាន​គុណភាព​ខ្ពស់ អ្នកខ្លះ​មិនដឹងថា ការដាំដុះ​កាហ្វេត្រូវបាន​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​យ៉ាងច្រើន​ឡើយ​។ ដូច្នេះគួរ​ជ្រើស​​រើស​កាហ្វេ​ណា​ដែល​មាន​គុណភាព​ខ្ពស់ ជាពិសេស​ប្រភេទ​កាហ្វេ​សរីរាង្គ អាច​ចៀសវាង​បាន​ពី​សារធាតុ​សេសសល់ពី​ថ្នាំ​សម្លាប់​សត្វល្អិត ហើយ​ទទួលបាន​ក្លិន និង​រសជាតិ​ឈ្ងុយ​ជាង​ផងដែរ​។ […]